ព័ត៌មានច្បាស់ការពីក្រុមហ៊ុន Toyota ប្រចាំសហរដ្ឋអាមេរិកបានឲ្យដឹងថា រថយន្តម៉ាស៊ីនសាំង ពាក់កណ្ដាលអគ្គិសនីម៉ូដែល Prius V គឺនឹងត្រូវឈប់ផលិតចាប់ពីឆ្នាំ ២០១៨ ហើយជំនួសមកវិញដោយការសម្រុកចេញលក់ RAV4 ម៉ូដែល Hybrid។

Prius V ឆ្នាំ ២០១៦

Prius V ឆ្នាំ ២០១៦
Toyota RAV4 ម៉ូដែល Hybrid បានផ្ដើមជ្រៀតចូលជំនួសចំណែកទីផ្សាររបស់ Prius V តាំងពីឆ្នាំ ២០១៦ ហើយគិតតួលេខលក់រវាងរថយន្តទាំង ២ ម៉ូដែលនេះក្នុងឆ្នាំ ២០១៧ Toyota RAV4 ម៉ូដែល Hybrid លក់បាន ៤៥ ០០០ គ្រឿង ខណៈ Prius V លក់បានតែ ១៤ ៨០០ គ្រឿង ។

RAV4 ម៉ូដែល Hybrid ឆ្នាំ ២០១៦

RAV4 ម៉ូដែល Hybrid ឆ្នាំ ២០១៦
ទោះជា Toyota RAV4 ម៉ាស៊ីន Hybrid មានតម្លៃខ្ពស់ជាង Prius V ប៉ុន្តែវានៅតែទទួលការពេញនិយមច្រើនជាង ព្រោះតែរូបរាងមានភាពទាន់សម័យ បូករួមទាំងបរិក្ខារលេចធ្លោ ហើយនៅមានម៉ាស៊ីនខ្លាំងដែលជាន់ពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៨,៣ វិនាទី ល្បឿនអតិបរមា ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ Prius V មានសន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រប្រើពេល ១០,៣ វិនាទី ហើយល្បឿនអតិបរមា ១៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង៕
តម្លៃបរទេស
- RAV4 Hybrid ឆ្នាំ ២០១៧ តម្លៃ ៣៧ ១៤៥ ដុល្លារ
- Prius V ឆ្នាំ ២០១៧ តម្លៃ ២៧ ៥៧០ ដុល្លារ
អត្តបទ ៖ SABAY NEWS
ប្រភព ៖ Carbuzz
No comments:
Post a Comment