កំពូលតារាម៉ូដែល Heidi Klum ត្រូវបានគេជ្រើសរើសឲ្យពាក់អាវទ្រនាប់មានតម្លៃមហាសាលឈ្មោះ "The Haveanly Star Bar” នេះកាលពីឆ្នាំ ២០០១ ហើយនេះក៏ជាអាវទ្រនាប់ប្រភេទ Fantasy Bra ដំបូងដែលនាងពាក់ក្នុងកម្មវិធី Victoria's Secret ផងដែរ។
អាវទ្រនាប់នេះត្រូវបានគេផលិតដោយដាំពេជ្រទំហំ៩០ការ៉ាត់ដែលមានតម្លៃ ១០,៦លានដុល្លារ ក៏ប៉ុន្តែតម្លៃសរុបចំពោះអាវទ្រនាប់នេះគឺដល់ទៅ ១២,៥លានដុល្លារឯណោះ។
អាវទ្រនាប់នេះត្រូវបានគេផលិតដោយដាំពេជ្រទំហំ៩០ការ៉ាត់ដែលមានតម្លៃ ១០,៦លានដុល្លារ ក៏ប៉ុន្តែតម្លៃសរុបចំពោះអាវទ្រនាប់នេះគឺដល់ទៅ ១២,៥លានដុល្លារឯណោះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ អាវទ្រនាប់នេះបានជាប់ឈ្មោះនៅបញ្ជីឯកត្តកម្មជាអាវទ្រនាប់តម្លៃថ្លៃបំផុតនៅ "Guinnessworldrecord” តាំងពីឆ្នាំ ២០០១ មកម្ល៉េះដោយមិនទាន់មានអាវទ្រនាប់ណាមានតម្លៃថ្លៃជាងនោះឡើយគិតមកត្រឹមពេលនេះ៕
ប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព៖ Elle
អត្តបទ ៖ SABAY NEWS
No comments:
Post a Comment